តាតៃក្រោម,ថ្ងៃព្រហស្បតិ៍ ៤រោច ខែមិគសិរ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៤
គណៈកម្មាធិការទទួលបន្ទុកកិច្ចការនារី និងកុមារ ឃុំតាតៃក្រោម ប្រចាំខែធ្នូ ឆ្នាំ២០២៤ ក្រោមអធិបតីភាព លោក អ៊ូ ឆេនឆៃវិសាន្ដ មេឃុំ និងជាប្រធាន គ.ក.ន.ក ឃុំតាតៃក្រោម ដើម្បីអនុម័តលើរបៀបវារៈសំខាន់មួយចំនួន ដោះស្រាយបញ្ហាប្រឈម និងដាក់ទិសដៅខែបន្ទាប់ សមាសភាពចូលរួម លោក លោកស្រី សមាជិក គ.ក.ន.ក ឃុំ និងប្រជាពលរដ្ឋ សរុបចំនួន ១៣នាក់ ស្រី ០៧ នាក់ នៅសាលាឃុំតាតៃក្រោម។