លោក អៀវ វណ្ណារ៉ា អនុប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តកោះកុង បានចូលរួមសិក្ខាសាលាផ្សព្វផ្សាយប្រកាសសម្រាប់កិច្ចដំណេីរការ និងការគ្រប់គ្រង សហគមន៍កសិករប្រេីប្រាស់ទឹក (ស.ក.ប.ទ) និងគោលការណ៍ណែនាំលេីកិច្ចប្រតិបត្តិការ និងការថែទាំប្រព័ន្ធធារាសាស្ត្រ របស់ក្រសួងធនធានទឹកនិងឧតុនិយម ដោយមានការចូលរួមពីមន្ទីររាជធានី ខេត្ត និងសហគមន៍កសិករប្រេីប្រាស់ទឹកទាំង១៤ ក្រោមអធិបតីភាព លោកជំទាវ សេង វណ្ណសាយ រដ្ឋលេខាធិការក្រសួងធនធានទឹកនិងឧតុនិយម នៅខេត្តកែប ។
ថ្ងៃអង្គារ ២រោច ខែមិគសិរ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៤