រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

សិក្ខាសាលាសមាហរណកម្ម កម្មវិធីវិនិយោគបីឆ្នាំរំកិល (២០២៥-២០២៧) របស់រដ្ឋបាលស្រុកមណ្ឌលសីមា

រដ្ឋបាលស្រុកមណ្ឌលសីមា បានរៀបចំបើកសិក្ខាសាលាសមាហរណកម្ម កម្មវិធីវិនិយោគបីឆ្នាំរំកិល (២០២៥-២០២៧) របស់រដ្ឋបាលស្រុកមណ្ឌលសីមា ក្រោមអធិបតីភាព÷
១,លោកជំទាវ ចេង វន្នី សមាជិកក្រុមប្រឹក្សាខេត្ត និងជាប្រធាន គ.ក.ស.ក ខេត្តកោះកុង
២,លោកជំទាវ ថាច់ វណ្ណា សមាជិកក្រុមប្រឹក្សាខេត្តកោះកុង
៣,លោក រស់ ស៊ីថា សមាជិកក្រុមប្រឹក្សាស្រុកមណ្ឌលសីមា
៤,លោកស្រី ស្រី ពិនសោភា អភិបាលរងស្រុកមណ្ឌលសីមា ។
និងមានការចូលរួមពីលោក ហួរ ងី អនុប្រធានមន្ទីផែនការខេត្ត និងក្រុមការងារ តំណាងមន្ទីរ អង្គភាពជុំវិញខេត្ត កម្លាំងប្រដាប់ អាវុធទាំងបីប្រភេទ ក្រុមប្រឹក្សាឃុំ ស្មៀនឃុំទាំងបី អង្គការសង្គមស៊ីវិល និងមន្រ្តីរាជការរដ្ឋបាលស្រុកមណ្ឌលសីមា ។
នៅសាលប្រជុំសាលាស្រុកមណ្ឌលសីមា
ថ្ងៃចន្ទ ១រោច ខែមិគសិរ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨
ត្រូវនឹងថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៤
វេលាម៉ោង២:០០នាទីរសៀល

អត្ថបទទាក់ទង