ឯកឧត្តម សុះ ម៉ាត់លី សមាជិកក្រុមប្រឹក្សាខេត្តកោះកុង និងជាប្រធានសមាគមសម្ព័ន្ធយុវជនមុស្លិមកម្ពុជាខេត្ត បានដឹកនាំសមាជិកចុះសួរសុខទុក្ខក្មួយៗ ដែលរស់នៅមជ្ឈមណ្ឌលកុមារកំព្រារដ្ឋខេត្ត និងបាននាំយកសម្ភារសិក្សាមួយចំនួន ដូចជាសៀវភៅ កាបូបរៀន ជ័រលុប ប្រដាប់ឃួងខ្មៅដៃ សៀវភៅគូសគំនូរ ជូនក្មួយៗ ចំនួន ១៣រូប និងក្មួយៗរស់នៅក្នុងគ្រួសារខ្វះខាតចំនួន ២រូប ព្រមទាំងបានប្រគល់ថវិកាជូនចំនួន ៦០,០០០រៀល សរុបថវិការួម ១,០២០,០០០រៀល ។
ថ្ងៃអាទិត្យ ១៥កើត ខែមិគសិរ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៤