រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក​ឧត្ដមសេនីយ៍​ទោ​ គង់​ មនោ​ ស្នងការ​ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កោះកុង​ បានឆ្លៀត​ពេល​ដ៏មានតម្លៃ​នៃថ្ងៃសម្រាក បន្តអញ្ជើញ​ចុះសួរសុខ​ទុក្ខ​ សំណេះសំណាល​ជាមួយកងកម្លាំង​ នៃអង្គភាព​អធិការដ្ឋាន ស្រុកកោះកុង ជួប​ប្រជុំជាមួយ​ លោក​អធិការ​ អធិការរង​ ព្រមទាំងកម្លាំង ដេីម្បី​ផ្ដល់បទពិ​សោធន៍​​ល្អៗ​ មួយចំនួន

លោក​ឧត្ដមសេនីយ៍​ទោ​ គង់​ មនោ​ ស្នងការ​ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កោះកុង​ បានឆ្លៀត​ពេល​ដ៏មានតម្លៃ​នៃថ្ងៃសម្រាក បន្តអញ្ជើញ​ចុះសួរសុខ​ទុក្ខ​ សំណេះសំណាល​ជាមួយកងកម្លាំង​ នៃអង្គភាព​អធិការដ្ឋាន ស្រុកកោះកុង ជួប​ប្រជុំជាមួយ​ លោក​អធិការ​ អធិការរង​ ព្រមទាំងកម្លាំង ដេីម្បី​ផ្ដល់បទពិ​សោធន៍​​ល្អៗ​ មួយចំនួន៖
-ត្រូវ​មាន​សាមគ្គី​ភាព​ផ្ទៃក្នុង​ ឱ្យបានល្អ
-ត្រូវ​គគោរពឱ្យបាន​ម៉ឹងម៉ាត់​នៅបទ​វិន័យ​នគរបាលជាតិ​លេខ​ ៨៧៣​ ប្រ.ក
-ត្រូវខិតខំយកចិត្តទុកដាក់អនុវត្តតាមអនុក្រឹត្យ ប្រកាស សេចក្តីសម្រេច របស់ថ្នាក់ដឹកនាំឱ្យបានល្អ
-ត្រូវ​ស្លៀកពាក់​ឯកសណ្ឋាន​ ឱ្យបានត្រឹមត្រូវ​ និង​អនុវត្ត​អោយបាន​នូវ​សេចក្ដី​ណែនាំ​លេខ​ ០១៧​ សណន​
-ផ្ដល់ជូនសៀវភៅការងារនគរបាលសហគមន៍ ចំនួន ០៤ក្បាល ដេីម្បីចែកជូនដល់ ប៉ុស្តិ៍រដ្ឋបាល។
ថ្ងៃសៅរ៍ ១៤កើត ខែមិគសិរ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៤

អត្ថបទទាក់ទង