រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក វ៉ន វ៉ាត មេឃុំតានូន បានដឹកនាំក្រុមប្រឹក្សាឃុំ ស្មៀនឃុំ មេភូមិ អនុភូមិ សមាជិកភូមិទាំងបួន ចូលរួមកិច្ចប្រជុំផ្សព្វផ្សាយសេចក្ដីសម្រេចកំណត់តំបន់សម្រាប់ធ្វើការវិនិច្ឆ័យដែលមានលក្ខណៈជាប្រព័ន្ធចំនួន ០៤ ភូមិ ភូមិបាក់រនាស់ ភូមិព្រែកខ្យង ភូមិតានូន និងភូមិទួលពោធិ៍ ឃុំតានូន ស្រុកបូទុមសាគរ ខេត្តកោះកុង ក្រោមអធិបតីភាពលោក ឈេង សុវណ្ណដា អភិបាលរង នៃអភិបាលខេត្តកោះកុង

លោក វ៉ន វ៉ាត មេឃុំតានូន បានដឹកនាំក្រុមប្រឹក្សាឃុំ ស្មៀនឃុំ មេភូមិ អនុភូមិ សមាជិកភូមិទាំងបួន ចូលរួមកិច្ចប្រជុំផ្សព្វផ្សាយសេចក្ដីសម្រេចកំណត់តំបន់សម្រាប់ធ្វើការវិនិច្ឆ័យដែលមានលក្ខណៈជាប្រព័ន្ធចំនួន ០៤ ភូមិ ភូមិបាក់រនាស់ ភូមិព្រែកខ្យង ភូមិតានូន និងភូមិទួលពោធិ៍ ឃុំតានូន ស្រុកបូទុមសាគរ ខេត្តកោះកុង ក្រោមអធិបតីភាពលោក ឈេង សុវណ្ណដា អភិបាលរង នៃអភិបាលខេត្តកោះកុង និងមានការចូលរួមពីសំណាក់ នាយករងរដ្ឋបាលសាលាខេត្ត លោកមេបញ្ជាការប្រដាប់អាវុធខេត្ត ទាំង៣ប្រភេទ លោកអភិបាល នៃអភិបាលស្រុកបូទុមសាគរ តំណាងមន្ទីរវិស័យ អង្គភាពជុំវិញខេត្ត ក្រុមការងារវាស់វែងដីលក្ខណៈជាប្រព័ន្ធ ការិយាល័យភូមិបាលស្រុក និងប្រជាពលរដ្ឋ ចូលរួមចំនួន185នាក់ ស្រី93នាក់ នៅវត្តសុវណ្ណតេជោ ស្ថិតក្នុងភូមិព្រែកខ្យង ឃុំតានូន ស្រុកបូទុមសាគរ ខេត្តកោះកុង ។

ប្រភពៈរដ្ឋបាលឃុំតានូន
——————————————
ថ្ងៃសុក្រ ១៣កើត ខែមិគសិរ ឆ្នាំរោង
ឆស័ក ពុទ្ធសករាជ ២៥៦៨
ត្រូវនឹងថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៤
December 13, 2024
វេលាម៉ោង៨:៣០នាទីព្រឹក

អត្ថបទទាក់ទង