រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានដឹកនាំក្រុមការងារខេត្ត និងមន្ទីរពាក់ព័ន្ធ ចូលរួមក្នុងពិធីបើកផ្លូវការ ពិធីបុណ្យសមុទ្រលើកទី១១ ជុំទី៣ នៅខេត្តកំពត លើប្រធានបទ “អបអរបេតិកភណ្ឌ និងចីរភាពនៃតំបន់ឆ្នេរ”

លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានដឹកនាំក្រុមការងារខេត្ត និងមន្ទីរពាក់ព័ន្ធ ចូលរួមក្នុងពិធីបើកផ្លូវការ ពិធីបុណ្យសមុទ្រលើកទី១១ ជុំទី៣ នៅខេត្តកំពត លើប្រធានបទ “អបអរបេតិកភណ្ឌ និងចីរភាពនៃតំបន់ឆ្នេរ”ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុត សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត។ ពិធីបុណ្យសមុទ្រ លើកទី១១ ត្រូវរៀបចំចាប់ពីថ្ងៃទី១៣-១៥ ខែធ្នូ ឆ្នាំ២០២៤ នៅខេត្តកំពត ក្នុងនោះខេត្តកោះកុងក៏នឹងត្រូវរៀបចំស្តង់ពិព័រណ៍ដើម្បីដាក់តាំងបង្ហាញផលិតផលរបស់ខេត្ត ក្នុងនាមជាខេត្តតំបន់ឆ្នេរសមុទ្រ។ សម្រាប់ឆ្នាំ២០២៥ ខេត្តកោះកុង នឹងត្រូវរៀបចំធ្វើជាម្ចាស់ផ្ទះក្នុងពិធីបុណ្យសមុទ្រ លើក១២ ជុំទី៣ ផងដែរ។
ថ្ងៃសុក្រ ១៣កើត ខែមិគសិរ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៤

អត្ថបទទាក់ទង