ក្រោមការចង្អុលបង្ហាញពីលោកឧត្តមសេនីយ៍ទោ គង់ មនោ ស្នងការនគរបាលខេត្តកោះកុង ក្រុមការងារ ដឹកនាំដោយ លោកវរសេនីយ៍ទោ គឹម សោភ័ណ្ឌណូរ៉ា ស្នងការរង ទទួលដឹកនាំការិយាល័យកិច្ចការប៉ុស្តិ៍នគរបាលរដ្ឋបាល បន្តចុះត្រួតពិនិត្យ និងពង្រឹងប្រសិទ្ធភាព ប៉ុស្តិ៍នគរបាលរដ្ឋបាលចំនួន ៣ឃុំ នៃអធិការដ្ឋាននគរបាលស្រុកគិរីសាគរ ក្នុងនោះមាន : ប៉ុស្តិ៍កោះស្តេច ប៉ុស្តិ៍ភ្ញីមាស និងប៉ុស្តិ៍ព្រែកខ្សាច់
ក្រោយត្រួតពិនិត្យរួច ក្រុមការងារការិយាល័យជំនាញ បានបំពេញបន្ថែមចំណុចខ្វះខាតមួយចំនួន ដល់នគរបាលប៉ុស្តិ៍រដ្ឋបាល ដើម្បីអនុវត្តតួនាទី ភារកិច្ចរបស់ខ្លួនឱ្យមានប្រសិទ្ធភាពខ្ពស់។
ថ្ងៃសុក្រ ១៣កើត ខែមិគសិរ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៤