លោក ប៉ែន ប៊ុនឈួយ អភិបាលរងស្រុក បានដឹកនាំកិច្ចប្រជុំស្ដីពីបញ្ហាប្រមូលសំរាម និងដំណោះស្រាយនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសនាងកុក ដែលមានការចូលរួមពីរលោក ឃួន គឹមសុង មន្ត្រីការិយាល័យគាំទ្រឃុំ សង្កាត់ ជាមួយតំណាងក្រុមហ៊ុនផ្សេងៗ នៅក្នុងតំបន់សេដ្ឋកិច្ចពិសេសនាងកុកកោះកុង និងភាគីក្រុមហ៊ុនប្រមូលសំរាមថ្មីឈ្មោះ (ញ៉ែម ផល្លា ឯ.ក 'MPL') នឹងបានជូនដំណឹងដល់តំណាងក្រុមហ៊ុនទាំងអស់អំពីការលុបចោលកិច្ចសន្យារវាងរដ្ឋបាលស្រុកមណ្ឌលសីមា ជាមួយក្រុមហ៊ុន អេកូឡូខល សឺលូសិន ឯ.ក ដោយក្រុមហ៊ុនមិនបានបំពេញកាតព្វ កិច្ចជូនអតិថិជន ដែលទទួលសេវាប្រមូលសំរាម សំណង់រឹង អោយបានត្រឹមត្រូវតាមកិច្ចសន្យា ។
នៅសាលប្រជុំតំបន់សេដ្ឋកិច្ចពិសេសនាងកុក
ជាលទ្ធផលនៃកិច្ចប្រជុំបានសម្រេចបញ្ឈប់ឲ្យក្រុមហ៊ុន អេកូឡូខល សឺលូសិន ឯ.ក ផ្អាកការប្រមូលសំរាមក្នុងក្រុមហ៊ុនទាំងអស់នៅក្នុងតំបន់សេដ្ឋកិច្ចពិសេសនិងកុក ហើយឲ្យក្រុមហ៊ុន ញ៉ែមផល្លា ឯ.ក (MPL) ប្រមូលសំរាមជំនួសវិញ ។
ថ្ងៃសុក្រ ១៣កើត ខែមិគសិរ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨
ត្រូវនឹងថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៤
វេលាម៉ោង៩:០០នាទីព្រឹក