លោក ចា ឡាន់ ប្រធានក្រុមប្រឹក្សាស្រុក និងលោក សុខ ភិរម្យ អភិបាលស្រុក បានអញ្ជើញចូលរួមក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ក្រុមប្រឹក្សាខេត្តកោះកុង អាណត្តិទី៤ ឆ្នាំ២០២៤ ក្រោមអធិបតីភាពឯកឧត្តម ថុង ណារុង ប្រធានក្រុមប្រឹក្សាខេត្តកោះកុង និងលោកបណ្ឌិត សំឃិត វៀន អភិបាលស្ដីទី ខេត្តកោះកុង ក្រោមប្រធានបទចំនួន២ដូចខាងក្រោម÷
១.ការផ្ដល់សេវារដ្ឋបាល នៅអង្គភាពច្រកចេញចូលតែមួយនៃរដ្ឋបាលខេត្ត
២.ការអនុវត្តគោលនយោបាយ ភូមិ ឃុំ សង្កាត់មានសុវត្ថិភាព ។
វេទិការ មានការចូលរួមពី ឯកឧត្តម លោកជំទាវ សមាជិកក្រុម ប្រឹក្សាខេត្ត លោក លោកស្រីអភិបាលរងខេត្ត កងកម្លាំងប្រដាប់អាវុធ តំណាងមន្ទីរ អង្គភាពជុំវិញខេត្ត លោក លោកស្រីសមាជិកក្រុមប្រឹក្សាស្រុក លោក លោកស្រីអភិបាលរងស្រុក នាយក នាយករងរដ្ឋបាលសាលាស្រុក ការិយាល័យ អង្គភាពជុំវិញស្រុក កម្លាំងប្រដាប់អាវុធទាំងបីប្រភេទ ក្រុមប្រឹក្សាឃុំទាំងបី អង្គការសង្គមស៊ីវិល និងប្រជាពលរដ្ឋក្នុងស្រុកមណ្ឌលសីមា សរុបចំនួន២៥១នាក់ ស្រី៨៧នាក់ ។
នៅក្នុងបរិវេណសាលាឃុំពាមក្រសោប
ថ្ងៃសុក្រ ១៣កើត ខែមិគសិរ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨
ត្រូវនឹងថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៤
វេលាម៉ោង៨:០០នាទីព្រឹក