ថ្ងៃសុក្រ ១៣កើត ខែមិគសិរ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៤ លោក ហ៊ន គឹមហុង ប្រធានការិយាល័យ ចំណេះដឹងនិងព័ត៌មានបរិស្ថាន បានដឹកនាំអនុប្រធានការិយាល័យ និងមន្ត្រីជាប់កិច្ចសន្យានៃមន្ទីរបរិស្ថានខេត្ត បានបើកវគ្គបណ្ដុះបណ្ដាលស្ដីពី របៀបសរសេររបាយការណ៍ អត្ថបទ និងការថតរូប ផុសក្នុងបណ្ដាញសង្គម ក្នុងគោលបំណង ដើម្បីពង្រឹងការសរសេររបាយការណ៍ និងការថតរូប ឱ្យកាន់តែប្រសើរជាងមុន ដោយមានអ្នកចូលរួមចំនួន ២០នាក់ (ស្រី ៣នាក់) ហើយវគ្គបណ្ដុះបណ្ដាលនេះក៏បានធ្វើឡើងនៅសាលប្រជុំមន្ទីរបរិស្ថាន ។
ជាលទ្ធផល៖
-មន្ត្រីដែលបានចូលរួមវគ្គបណ្ដុះបណ្ដាលនេះទទួលបានចំណេះដឹងបាន៨០% ក្នុងនោះការយល់ដឹងពី 5W1H (what Why Where When Who How),ការសរសេររបាយការណ៏ និង អត្ថបទ ការថតរូប ជាដើម ។