រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក ហួ ងី អនុប្រធានមន្ទីរផែនការខេត្តកោះកុង តំណាងលោកប្រធានមន្ទីរ ដឹកនាំអនុប្រធានការិយាល័យស្ថិតិ ១រូប ចូលរួមសិក្ខាសាលាស្ដីពី ការពង្រឹងប្រព័ន្ធគណនេយ្យជាតិ និងសន្ទស្សន៍ថ្លៃថ្នាក់ខេត្តនៅកម្ពុជា

នាថ្ងៃព្រហស្បតិ៍ ១២កើត ខែមិគសិរ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៤ លោក ហួ ងី អនុប្រធានមន្ទីរផែនការខេត្តកោះកុង តំណាងលោកប្រធានមន្ទីរ ដឹកនាំអនុប្រធានការិយាល័យស្ថិតិ ១រូប ចូលរួមសិក្ខាសាលាស្ដីពី ការពង្រឹងប្រព័ន្ធគណនេយ្យជាតិ និងសន្ទស្សន៍ថ្លៃថ្នាក់ខេត្តនៅកម្ពុជា ក្រោមអធិបតីភាព ឯកឧត្តម ទ្រី ឬទ្ធា អគ្គនាយកវិទ្យាស្ថានជាតិស្ថិតិ ក្រសួងផែនការ ព្រមទាំងសហការីក្រសួង និងមន្ត្រីតាមបណ្ដាមន្ទីរនានាសរុបចំនួន ៧០រូប សិក្ខាសាលានេះមានរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី១២ ដល់ទី១៣ ខែធ្នូ ឆ្នាំ២០២៤ នៅខេត្តកំពង់ចាម។

អត្ថបទទាក់ទង