លោក សុខ ភិរម្យ អភិបាល នៃគណៈអភិបាលស្រុក បានដឹក នាំក្រុមការងាររួមមានៈលោក លឹម ជាំង អនុប្រធានការិយាល័យ ដ.ន.ស.ភ ស្រុក លោក អ៉ិន វិជ្ជា អនុប្រធានការិ.ផែនការ និងគាំទ្រឃុំ សង្កាត់ លោកមេឃុំ ក្រុមប្រឹក្សាឃុំប៉ាក់ខ្លង និងមេភូមិចាំយាម បានចុះពិនិត្យទីតាំងគម្រោងសាងសង់ និងជួសជុលផ្លូវបេតុងអាមេ សម្រាប់រៀបចំបញ្ជីគម្រោងអាទិភាពគ្រោងប្រេីប្រាស់មូលនិធិស្រុក ឆ្នាំ២០២៥-២០២៧ របស់រដ្ឋបាលស្រុក ស្ថិតនៅភូមិចាំយាម ស្រុកមណ្ឌលសីមា ខេត្តកោះកុង ។
ថ្ងៃព្រហស្បតិ៍ ១២កើត ខែមិគសិរ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨
ត្រូវនឹងថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៤
វេលាម៉ោង៤:០០នាទីរសៀល