រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោកស្រី ស្រី ពិនសោភា អភិបាលរងស្រុកមណ្ឌលសីមា បានចូលរួមពិធីស្តីពីការដេញថ្លៃភាស៊ីគ្រប់ប្រភេទទូទាំងខេត្តកោះកុង សំរាប់ធ្វើអាជីវកម្មប្រចាំឆ្នាំ២០២៥

លោកស្រី ស្រី ពិនសោភា អភិបាលរងស្រុក បានចូលរួមពិធីស្តីពីការដេញថ្លៃភាស៊ីគ្រប់ប្រភេទទូទាំងខេត្តកោះកុង សំរាប់ធ្វើអាជីវកម្មប្រចាំឆ្នាំ២០២៥ ក្រោមអធិបតីភាពលោកបណ្ឌិត សំឃិត វៀន អភិបាលរងខេត្តតំណាងដ៏ខ្ពង់ខ្ពស់លោកជំទាវ មិថុនា ភូថង ,លោក ជា គឹមសុង តំណាងក្រសួងសេដ្ធកិច្ច និងហិរញ្ញវត្ថុ និងលោក កែវ សុខា ប្រធានមន្ទីរសេដ្ធ និងហិរញ្ញវត្ថុខេត្ត ព្រមទាំងមានការចូលរួមពីតំណាងរតនាខេត្ត ,មន្ទីរកសិកម្មខេត្ត,មន្ទីរសាធារណការខេត្ត ,ពន្ធដា ,អភិបាលរងក្រុង ស្រុក( ស្រុកមណ្ឌលសីមា,ស្រែអំបិល និងបុទុមសាគរ) ប្រធានការិ.ជំនាញចំណុះមន្ទីរសេដ្ធកិច្ចនិងហិរញ្ញវត្ថុខេត្ត និងអ្នកចូលរួមដេញភាស៊ី ជាលទ្ធផលផ្សាប៉ាក់ខ្លងមិនមានអ្នកចូលរួមដាក់ពាក្យដេញថ្លៃទេ សំរាប់ឆ្នាំ២០២៥ ។
នៅសាលប្រជុំមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តកោះកុង
ថ្ងៃព្រហស្បតិ៍ ១២កើត ខែមិគសិរ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨
ត្រូវនឹងថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៤
វេលាម៉ោង២:៣០នាទីរសៀល

អត្ថបទទាក់ទង