រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក ជឺ ពុទ្ធីម អនុប្រធានការិយាល័យផែនការ នៃមន្ទីរផែនការខេត្តកោះកុង បានសហការជាមួយក្រសួងផែនការ ចុះប្រមូលព័ត៌មានក្នុងដំណើរការវាយតម្លៃស្ថានភាពនៃការអនុវត្តនិងគ្រប់គ្រងទិន្នន័យមូលដ្ឋានឃុំ/សង្កាត់ (CDB) តាមបណ្ដាអង្គភាព/ស្ថាប័ន ក្នុងខេត្តកោះកុង

នាថ្ងៃទី១០ និងទី១១ ខែធ្នូ ឆ្នាំ២០២៤

លោក ជឺ ពុទ្ធីម អនុប្រធានការិយាល័យផែនការ នៃមន្ទីរផែនការខេត្តកោះកុង បានសហការជាមួយក្រសួងផែនការ ចុះប្រមូលព័ត៌មានក្នុងដំណើរការវាយតម្លៃស្ថានភាពនៃការអនុវត្ត និងគ្រប់គ្រងទិន្នន័យមូលដ្ឋានឃុំ/សង្កាត់ (CDB) តាមបណ្ដាអង្គភាព/ស្ថាប័នចំនួន ៥ រួមមាន (១)សាលាក្រុងខេមរភូមិន្ទ (២)សាលាសង្កាត់ស្មាច់មានជ័យ (៣)មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ (៤)សាលាស្រុកមណ្ឌលសីមា និង(៥)ឃុំប៉ាក់ខ្លង ដែលដឹកនាំដោយលោក សូ សុខឃីម អនុប្រធាននាយកដ្ឋានផែនការ នៃក្រសួងផែនការ ព្រមទាំងមានការចូលរួមពីលោក លោកស្រី អភិបាលរងក្រុង/ស្រុក ទទួលបន្ទុកផែនការ ប្រធានការិយាល័យគាំទ្រឃុំ /សង្កាត់ អនុប្រធានមន្ទីរ ក្រុមប្រឹក្សាឃុំ/សង្កាត់ និងមេភូមិ ។

លទ្ធផលទទួលបាន

.  ការយល់ដឹងអំពីសារៈសំខាន់នៃ(CDB)

.  ដំណើរការនៃការប្រមូលទិន្នន័យភូមិ ឃុំ/សង្កាត់ ក្រុង/ស្រុក

.  ផលប្រយោជន៍ទទួលបានពី(CDB)

.  បញ្ហាប្រឈមពេលចុះប្រមូលទិន្នន័យ

.  ការស្នើសុំកម្រងសំនួរពីវិស័យពាក់ព័ន្ធ ។ 

អត្ថបទទាក់ទង