នាថ្ងៃអង្គារ ១០កើត ខែមិគសិរ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៤ លោក គង់ សំរិទ្ធ ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តកោះកុង បានចាត់លោក ជុំ ឆៃយ៉ា ប្រធានការិយាល័យសេវាសង្គមកិច្ច ចូលរួមវគ្គបណ្តុះបណ្តាលស្តីពីការប្រេីប្រាស់ទម្រង់ និងបែបបទសម្រាប់អនុវត្តស្មុំកូនក្នុងប្រទេស ក្រោមអធិបតីភាព ឯកឧត្តម ម៉ែន សុចិត្រ រដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា នៅទីការក្រសួង ស.អ.យ។