រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

ស្ត្រីទើបសម្រាលកូនភ្លោះប្រុស ចំនួន២នាក់ កំពុងសម្រាក ព្យាបាលនៅក្នុងមន្ទីរពេទ្យបង្អែកខេត្តកោះកុង ទទួលបានថវិកាឧបត្ថម្ភ ពីសាខាកាកបាទក្រហមខេត្តកោះកុង

សាខា កក្រក ខេត្តកោះកុង៖ នៅថ្ងៃអង្គារ ទី១០ ខែធ្នូ ឆ្នាំ២០២៤ ជួសមុខឱ្យស្ត្រី ឈ្មោះ អឿន តាក់ អាយុ ៤៣ឆ្នាំ ដែលបានសម្រាលបានកូនភ្លោះប្រុសចំនួន ២នា​ក់ រស់នៅភូមិព្រែកស្វាយ សង្កាត់ស្ទឹងវែង ក្រុងខេមរភូមិន្ទ ខេត្តកោះកុង ដែលមានជីវភាព ខ្វះខាត និងកំពុងសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យ ថ្នាក់ដឹកនាំមន្ទីរពេទ្យបង្អែកខេត្តកោះកុង សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសាខាកាកបាទក្រហមកម្ពុជាខេត្តកោះកុង ដែលមានឯកឧត្តម ប៊ុន លើត ជាប្រធានកិត្តិយសសាខា និងលោកជំទាវ មិថុនា ភូថង ជាប្រធានគណៈកម្មាធិការសាខា ដែលលោកតែងតែយកចិត្តទុកដាក់ គិតគូពីទុក្ខលំបាករបស់ជនងាយរងគ្រោះ ដោយលោកបានចាត់ឱ្យតំណាងសាខានាំយកថវិកាឧបត្ថម្ភចំនួន ២០ម៉ឺនរៀល បន្ទាប់ពីមន្ទីរពេទ្យបានផ្តល់ព័ត៌មានដល់សាខាកាកបាទក្រហមថា អ្នកជំងឺទាំងពីរមានជីវភាពក្រក្រី ខ្វះខាតខ្លាំង។

ថ្នាក់ដឹកនាំមន្ទីរពេទ្យជួសមុខឱ្យអ្នកជំងឺ និងក្រុមគ្រួសារ សូមគោរពប្រសិទ្ធពរជ័យ សិរីមង្គល វិបុលសុខជូនចំពោះឯកឧត្តម លោកជុំទាវ លោក លោកស្រី ដែលជាថ្នាក់ដឹកនាំ ព្រមទាំងមន្ត្រី-បុគ្គលិកសាខា កាកបាទក្រហមកម្ពុជាខេត្តកោះកុងទាំងអស់ ទទួលបានជោគជ័យគ្រប់ភារកិច្ច ចៀសផុតពីជំងឺដង្កាត់ទាំងឡាយ និងសមប្រកបនូវព្រះពុទ្ធពរទាំង​ ៤ប្រការ​គឺ÷ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ។

អត្ថបទទាក់ទង