នៅព្រឹកថ្ងៃអង្គារ ១០កើត ខែមិគសិរ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៤ ថ្នាក់ដឹកនាំមន្ទីរពេទ្យ និងក្រុមការងារបច្ចេកទេសគ្រប់គ្រងការប្រើប្រាស់ឱសថប្រឆាំងមេរោគ ( AMS Working Group) នៃមន្ទីរពេទ្យបង្អែកខេត្តកោះកុង ចូលរួមក្នុងកិច្ចប្រជុំប្រចាំឆ្នាំ២០២៤ របស់ក្រុមការងារបច្ចេកទេសគ្រប់គ្រងការប្រើប្រាស់ឱសថប្រឆាំងមេរោគ ( AMS Working Groups) នៃក្រសួងសុខាភិបាល តាមប្រព័ន្ធនិម្មិតZoom ដែលមានការចូលរួមពីក្រុមការងារAMS នៃមន្ទីរពេទ្យជាតិ និងមន្ទីរពេទ្យបង្អែករាជធានី/ខេត្តទូទាំងប្រទេស ដែលរៀបចំដោយក្រសួងសុខាភិបាល។
កិច្ចប្រជុំមានការអញ្ជើញចូលរួមធ្វើបទបង្ហាញពីបទពិសោធន៍នៃការអនុវត្តការងារAMS នៅតាមមន្ទីរពេទ្យនីមួយៗ ដើម្បីចូលរួមពង្រឹងការប្រើប្រាស់ឱសថឱ្យបានសមស្រប និងកាត់បន្ថយភាពស៊ាំនៃមេរោគទៅនឹងឱសថមួយចំនួន ។
ថ្ងៃអង្គារ ១០កើត ខែមិគសិរ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៤ ។