រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក អ៊ុំ វណ្ណារ៉ា ប្រធានការិយាល័យផែនការ នៃមន្ទីរផែនការខេត្តកោះកុង បានចូលរួមកិច្ចប្រជុំសមាសភាពពាក់ព័ន្ធចូលរួម និងផ្ដល់ព័ត៌មានក្នុងដំណើរការវាយតម្លៃស្ថានភាពនៃការអនុវត្ត និងគ្រប់គ្រងប្រព័ន្ធទិន្នន័យមូលដ្ឋានឃុំ សង្កាត់ (CDB)

លោក អ៊ុំ វណ្ណារ៉ា ប្រធានការិយាល័យផែនការ នៃមន្ទីរផែនការខេត្តកោះកុង បានចូលរួមកិច្ចប្រជុំសមាសភាពពាក់ព័ន្ធចូលរួម និងផ្ដល់ព័ត៌មានក្នុងដំណើរការវាយតម្លៃស្ថានភាពនៃការអនុវត្ត និងគ្រប់គ្រងប្រព័ន្ធទិន្នន័យមូលដ្ឋានឃុំ សង្កាត់ (CDB) ដឹកនាំកិច្ចប្រជុំដោយក្រុមការងារគម្រោងផែនការសកម្មភាព និងថវិការវាងក្រសួងផែនការ និងអង្គការយូនីសេហ្វ មានការអញ្ជើញចូលរួមពីលោក លោកស្រីមកពីបណ្ដាមន្ទីរ អង្គភាព ស្ថាប័នពាក់ព័ន្ធសរុប ១១រូប ស្រី ២រូប ដែលប្រព្រឹត្តទៅនៅសាលប្រជុំមន្ទីរផែនការខេត្តកោះកុង។ កិច្ចប្រជុំនេះមានគោលបំណងដើម្បីកំណត់នូវតម្រូវការបន្ថែម ឬបន្ថយសូចនាករនានា បញ្ហាប្រឈម ឱ្យបានច្បាស់លាស់ ស្របតាមស្ថានភាពប្រែប្រួលសេដ្ឋកិច្ច សង្គម និងក្របខ័ណ្ឌអភិវឌ្ឍប្រកបដោយចីរភាពកម្ពុជានាពេលបច្ចុប្បន្ន។

ថ្ងៃអង្គារ ១០កើត ខែមិគសិរ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៤

អត្ថបទទាក់ទង