លោកស្រី ឈី វ៉ា អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញចូលរួម ក្នុងកិច្ចប្រជុំ ពិភាក្សា លើកិច្ចការអប់រំ សីលធម៌ ចរិយាធ៌ម សុជីវធម៌ និងគុណធម៌ ក្រោមអធិបតីភាព ឯកឧត្តម យុទ្ធ ភូថង អតីតអភិបាលខេត្តកោះកុង ដោយមានការអញ្ជើញចូលរួមពីលោកប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្ត លោកនាយកសាលា ដោយសម្រេចបានជាលទ្ធផលដូចខាងក្រោម :
១-កម្មវិធីកសាងមុស្សសិលា នៅវិទ្យាល័យ
២-ដាក់កម្មវិធីឱ្យសាលានីមួយៗ នាំសិស្សមកបំពេញបុណ្យ នៅក្នុងវត្តទេពនិមិត្ត។
ថ្ងៃចន្ទ ៩កើត ខែមិគសិរ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៤