រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោកស្រី ពៅ ចន្ធី អនុប្រធានមន្ទីរផែនការខេត្កកោះកុង បានចូលរួមពិធីផ្សព្វផ្សាយក្របខ័ណ្ឌយុទ្ធសាស្រ្តកម្ពុជាឆ្នាំ២០២៤-២០៣០ ដើម្បីអនុវត្តកម្មវិធីសកម្មភាពនៃសន្និសីទអន្តរជាតិស្ដីពីប្រជាជននិងអភិវឌ្ឍន៍ និងកិច្ចប្រជុំប្រចាំឆ្នាំគណៈកម្មាធិការពិសេសតាមដានការអនុវត្តកម្មវិធីសកម្មភាពនៃសន្និសីទអន្តរជាតិស្ដីពីប្រជាជននិងអភិវឌ្ឍន៍

ដោយទទួលការចាត់តាំងពីលោក ជា ស៊ីវត្រា ប្រធានមន្ទីរផែនការខេត្តកោះកុង លោកស្រី ពៅ ចន្ធី អនុប្រធានមន្ទីរ បានចូលរួមពិធីផ្សព្វផ្សាយក្របខ័ណ្ឌយុទ្ធសាស្រ្តកម្ពុជាឆ្នាំ២០២៤-២០៣០ ដើម្បីអនុវត្តកម្មវិធីសកម្មភាពនៃសន្និសីទអន្តរជាតិស្ដីពីប្រជាជននិងអភិវឌ្ឍន៍ និងកិច្ចប្រជុំប្រចាំឆ្នាំគណៈកម្មាធិការពិសេសតាមដានការអនុវត្តកម្មវិធីសកម្មភាពនៃសន្និសីទអន្តរជាតិស្ដីពីប្រជាជននិងអភិវឌ្ឍន៍ រៀបចំដោយ អគ្គលេខាធិការដ្ឋានប្រជាជននិងអភិវឌ្ឍន៍ នៃក្រសួងផែនការ សហការជាមួយនឹងមូលនិធិសហប្រជាតិសម្រាប់ប្រជាជនប្រចាំកម្ពុជា(UNFPA) ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ប៊ិន ត្រឈៃ រដ្ឋមន្ត្រីក្រសួងផែនការ និងជាប្រធាន គ.អ.ស.អ.ប.អ ព្រមទាំងមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អគ្គលេខាធិការ លោក លោកស្រី ប្រធានមន្ទីរ អនុប្រធានមន្ទីរ តំណាងUNFPA មន្ត្រីពីក្រសួង ស្ថាប័នពាក់ព័ន្ធ សរុប ១៥០រូប ស្រី២៥រូប ដែលប្រព្រឹត្តទៅនៅសណ្ឋាគារកាំបូឌីយ៉ាណា រាជធានីភ្នំពេញ ។ ពិធីផ្សព្វផ្សាយ និងកិច្ចប្រជុំនេះមានគោលបំណងផ្សព្វផ្សាយឱ្យបានទូលំទូលាយដល់មហាជន និងតួអង្គពាក់ព័ន្ធទាំងអស់ ទាំងនៅថ្នាក់ជាតិ ទាំងនៅថ្នាក់ក្រោមជាតិ នឹងរាយការណ៍អំពីវឌ្ឍនភាពការងារដែលបានអនុវត្តកន្លងមក បញ្ហាប្រឈម និងទិសដៅបន្ត។

ថ្ងៃចន្ទ ៩កើត ខែមិគសិរ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៤

អត្ថបទទាក់ទង