រសៀលថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៥ លោក អ៊ូច ទូច ប្រធានមន្ទីរធម្មការនិងសាសនាខេត្ត និងសហការី បានអញ្ជេីញចូលរួមកិច្ចប្រជុំស្តីពីការត្រៀមរៀបចំពិធីបុណ្យបញ្ចុះខណ្ឌសីមាវត្តកោះកែវមរកត ហៅវត្តកោះស្តេច ស្ថិតនៅភូមិកោះស្តេច ឃុំកោះស្តេច ស្រុកគិរីសាគរ។
កិច្ចប្រជុំបានប្រារព្ធនៅសាលប្រជុំ(ខ)រដ្ឋបាលខេត្ត ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោកជំទាវ ឈី វ៉ា អភិបាលរង នៃគណៈអភិបាលខេត្ត។
សមាសភាពដែលបាននិមន្តនិងអញ្ជេីញចូលរួមមាន៖
- ព្រះគ្រូសច្ចវីរោ មៀត វ៉ាន់ ព្រះធម្មធរគណខេត្ត តំណាងព្រះមេគណខេត្ត
- ព្រះវិចិត្តមេធា គង់ វាសនា ព្រះអនុគណស្រុកគិរីសាគរ
- ព្រះគ្រូ មហាលាភោ ឡាន់ អន ព្រះលេខាធិការគណខេត្ត
- លោក អភិបាលស្រុកគិរីសាគរ
- លោកស្រីនាយករងរដ្ឋបាលខេត្ត
- លោកមេឃុំកោះស្តេច









