រដ្ឋបាលឃុំភ្ញីមាស
…………………………………..
លោក ឡុញ សុផល មេឃុំភ្ញីមាស បានដឹកនាំ ក្រុមការងាររបស់ឃុំរួមមាន ជំទប់ទី១ សមាជិកក្រុមប្រឹក្សាឃុំ មេភូមិតានី សមាជិកភូមិតានី ប្រជាការពារភូមិ និងមានការចូលរួមពីប្រជាពលរដ្ឋ ចុះទៅ ដាំបង្គោលរបងព័ទ្ធជុំវិញស្រះទឹក១កន្លែង ដែលមានប្រវែងទទឹង៣០ម៉ែត្រ និងបណ្ដោយ៥០ម៉ែត្រ ។ ស្ថិតនៅភូមិតានី ឃុំភ្ញីមាស ស្រុកគិរីសាគរ ខេត្តកោះកុង។
ក្នុងនោះលោក ឡុញ សុផល មេឃុំភ្ញីមាស បានឧបត្ថម្ភថវិកាផ្ទាល់ខ្លួនចំនួន៤០០,០០០៛ សម្រាប់ជួលគ្រឿងចក្រឈូសឆាយដីជុំវិញស្រះទឹក ព្រមទាំងត្រះសេរផ្លូវលំសំរួលដល់ប្រជាពលរដ្ឋ ចេញ ចូល ដឹកទឹកយកទៅប្រើប្រាស់ ចំណាយថវិការបស់រដ្ឋបាលឃុំ ថវិកាសប្បុរសជន ចំណាយទិញភេសជ្ជៈ បន្លាលួស បង្គោលរបង យកមកព័ទ្ធជុំវិញស្រះទឹកកុំអោយសត្វពាហន:ចូលដេកនិងលុកលុយនៅក្នុងស្រះទឹកបាន ។
…………………………………….
ថ្ងៃអាទិត្យ ៨កើត ខែមិគសិរ ឆ្នាំរោង ឆស័ក ព.ស២៥៦៨
ត្រូវនឹងថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២៤