រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

ថ្នាក់ដឹកនាំគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការរណសិរ្ស សាមគ្គី អភិវឌ្ឍន៍ មាតុភូមិកម្ពុជា ខេត្តកោះកុង បានអញ្ជើញចុះសួរសុខទុក្ខអ្នកជំងឺ ដែលកំពុងសម្រាក ព្យាបាលនៅក្នុងមន្ទីរពេទ្យបង្អែកខេត្តកោះកុង ។

ថ្ងៃអាទិត្យ ៨កើត ខែមិគសិរ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៤។

នៅព្រឹក ថ្ងៃអាទិត្យ ៨កើត ខែមិគសិរ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៤ ក្នុងឱកាសនៃការប្រារព្ធខួបអនុស្សាវរីយ៍លើកទី៤៦ នៃកំណើតរណសិរ្ស សាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា នៅខេត្តកោះកុង លោកវេជ្ជបណ្ឌិត ហៃ ឡៃសុន ប្រធានមន្ទីរពេទ្យបង្អែកខេត្តកោះកុង និងថ្នាក់ដឹកនាំមន្ទីរពេទ្យ បានទទួលបដិសណ្ឋារកិច្ច លោកជំទាវ មិថុនា ភូថង ប្រធានគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការរណសិរ្ស សាមគ្គី អភិវឌ្ឍន៍ មាតុភូមិកម្ពុជា ខេត្តកោះកុង និងជាអភិបាលនៃគណៈអភិបាលខេត្តកោះកុង អមដំណើរដោយឯកឧត្តម លោកជំទាវ និងលោក លោកស្រីជាមាជិក សមាជិការគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការ និងជាថ្នាក់ដឹកនាំនៃគណៈអភិបាលខេត្ត អញ្ជើញចុះសួរសុខទុក្ខអ្នកជំងឺដែលកំពុងសម្រាក ព្យាបាលនៅក្នុងមន្ទីរពេទ្យមន្ទីរពេទ្យបង្អែកខេត្តកោះកុង។ កាយវិកានេះបង្ហាញឱ្យឃើញថា ថ្នាក់ដឹកនាំរដ្ឋបាលខេត្តក៏ដូចជាថ្នាក់ដឹកនាំគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការរណសិរ្ស សាមគ្គី អភិវឌ្ឍន៍ មាតុភូមិកម្ពុជា ខេត្តកោះកុង តែងតែគិតគូរ យកចិត្តទុកដាក់ពីសុខទុក្ខរបស់ប្រជាជន ប្រកបដោយព្រហ្មវិហារធម៌ និងតែងតែនៅជាប់ជាមួយប្រជាជនគ្រប់កាលៈទេសៈ ។

អត្ថបទទាក់ទង