រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

រដ្ឋបាលឃុំកោះស្ដេចចុះផ្សព្វផ្សាយគោលនយោបាយ​ “ភូមិ​ ឃុំ-សង្កាត់មានសុវត្ថិភាព”​ ដែលជាគោលការណ៍របស់រាជរដ្ឋាភិបាល

​ រដ្ឋបាលឃុំកោះស្ដេច

​ លោក​ សាយ​ ហេង​ មេឃុំកោះស្ដេច​ បានចាត់តាំង​ លោក​ ដូ​ សុខសាន្ត​ សមាជិកក្រុមប្រឹក្សាឃុំ​ ដឹកនាំអាជ្ញាធរភូមិ​ពាមកាយ និងកម្លាំងប្រជាការពារភូមិ ចុះផ្សព្វផ្សាយគោលនយោបាយ​ "ភូមិ​ ឃុំ-សង្កាត់មានសុវត្ថិភាព"​ ដែលជាគោលការណ៍របស់រាជរដ្ឋាភិបាល​ទាំង០៧ចំណុចដូចខាងក្រោម៖
១.ផ្ដល់សេវាសាធារណ:​ ជាពិសេសសេវារដ្ឋបាលប្រកបដោយគុណភាព​ តម្លាភាព​និងទទួលបានជំនឿទុកចិត្ត
២.គ្មានបទល្មេីស​ លួច​ ឆក់​ ប្លន់​ គ្រឿងញៀន​ ល្បែងសុីសងខុសច្បាប់និងបទល្មេីសគ្រប់ប្រភេទ
៣.មានសណ្ដាប់ធ្នាប់សាធារណ:ល្អ​ ជាពិេសសគ្មានគ្រោះថ្នាក់ចរាចរណ៍
៤.គ្មា​នអំពេីអនាចារ​ គ្មានការជួញដូរមនុស្ស​ ពិសេសស្ត្រីនិងកុមារ​ គ្មានអំពេីហិង្សាក្នុងគ្រួសារនិងគ្មានក្មេងទំនេីង
៥.ដោះស្រាយវិវាទនៅមូលដ្ឋានក្រៅប្រព័ន្ធតុលាការប្រកបដោយគុណភាពនិងប្រសិទ្ធភាព
៦.មានអនាម័យល្អ​ មានសោភ័ណភាពល្អនិងមានបរិស្ថានល្អ
៧.ឆ្លេីយតបបានទាន់ពេលវេលាចំពោះគ្រោះមហន្តរាយនិងរាល់ជំងឺឆ្លងរាតត្បាតកាចសាហាវ​ ប្រកបដោយប្រសិទ្ធភាព
ស្ថិតនៅភូមិពាមកាយ ឃុំកោះស្ដេច​ ស្រុកគិរីសាគរ​ ខេត្តកោះកុង។

ថ្ងៃសុក្រ ៦កើត ខែមិគសិរ ឆ្នាំរោង
ឆស័ក ពុទ្ធសករាជ ២៥៦៨
ត្រូវនឹងថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៤
December 6, 2024

អត្ថបទទាក់ទង