រដ្ឋបាលឃុំភ្ញីមាស
………………………………………..
ក្រោមការចាត់តាំងរបស់ លោក ឡុញ សុផល មេឃុំភ្ញីមាស លោកស្រី ទិត ជាត្រា ជំទប់ទី១ លោកស្រី ប្រាក់ ភួង សមាជិកក្រុមប្រឹក្សាឃុំ មេភូមិកៀនក្រឡាញ់ និងក្រុមទ្រទ្រង់សុខភាពភូមិកៀនក្រឡាញ់ បានចុះផ្សព្វផ្សាយអំពីកញ្ចប់ផលប្រយោជន៍មូលនិធិសមធម៌ដល់ប្រជាពលរដ្ឋដែលមានប័ណ្ណសមធម៌ទៅប្រើប្រាស់សេវានៅមណ្ឌលសុខភាព និងមន្ទីរពេទ្យ និងអប់រំសុខភាពអនាម័យ ការផ្ដល់អាហារូបត្ថម្ភដល់ស្រ្តីមានផ្ទៃពោះ និងកុមារអាយុក្រោម២ឆ្នាំ ក្នុងនោះក៏បានណែនាំប្រជាពលរដ្ឋដែលមានប័ណ្ណសមធម៌មានអាយុ៦០ឆ្នាំឡើង ជនមានពិការភាព សិស្សានុសិស្សអោយមកធ្វើបច្ចុប្បន្នភាព និងចុះឈ្មោះក្នងកម្មវិធីជាតិជំនួយសង្គមកញ្ចប់គ្រួសារដើម្បីទទួលបានអត្ថប្រយោជន៍បន្ត នៅសាលាឃុំចាប់ថ្ងៃទី១ដល់ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៤ និងបានផ្ដល់ប័ណ្ណសមធម៌ប្រភេទថ្មីដល់ប្រជាពលរដ្ឋតានី មាន(ក្រ១ចំនួន៣ប័ណ្ណ)(ក្រ២ចំនួន៩ប័ណ្ណ) និងភូមិកៀនក្រឡាញ់ មាន(ក្រ១ចំនួន០ប័ណ្ណ) (ក្រ២ចំនួន២៨ប័ណ្ណ)ស្ថិតនៅភូមិកៀនក្រឡាញ់ ឃុំភ្ញីមាស ស្រុកគិរីសាគរ ខេត្តកោះកុង។
…………………………………………
ថ្ងៃ សុក្រ ៦កើតខែមិគសិរ ឆាំ្នរោច ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី ៦ ខែធ្នូ ឆ្នាំ២០២៤