រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

រដ្ឋបាលឃុំកោះស្ដេច បានចូលរួមធ្វើវេទិកាសាធារណៈស្តីពីអំពីហិង្សាទាក់ទងនឹង យេនឌ័រ និងធ្វើការផ្សព្វ ផ្សាយ គោលនយោបាយ ភូមិ/ឃុំ មានសុវត្ថិភាពទាំង៧ចំណុច

លោក សាយ ហេង មេឃុំកោះស្ដេច បានចាត់លោកស្រី ភុតសា សិរិ ជំទប់ទី២ បានដឹកនាំអាជ្ញាធរភូមិ ចូលរួមជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល ចុះធ្វេីសកម្មភាព៖
- ធ្វើវេទិកាសាធារណៈ ស្តីពីអំពីហិង្សាទាក់ទងនឹងយេនឌ័រ ចំនួន ០២លើក ប្រជាពលរដ្ឋចូលរួមសរុបចំនួន ៣០នាក់ ស្រី ១៨ នាក់។
-ធ្វើការផ្សព្វផ្សាយ គោលនយោបាយ ភូមិ/ឃុំ មានសុវត្ថិភាពទាំង៧ចំណុច ចំនួន ០២លើក ប្រជាពលរដ្ឋចូលរួមចំនួន ២៨ នាក់ ស្រី ១៦ នាក់។
-ធេី្វការផ្សព្វផ្សាយ ពីផលប៉ះពាល់នៃការប្រេីប្រាស់គ្រឿងញៀនខុសច្បាប់គ្រប់ប្រភេទ ចំនួន ០២ លេីក ប្រជាពលរដ្ឋចូលរួមចំនួន ២៨នាក់ ស្រី ១៦នាក់។ ស្ថិតក្នុងភូមិកោះស្តេច ឃុំកោះស្តេច ស្រុកគិរីសាគរ ខេត្តកោះកុង។      

ថ្ងៃព្រហស្បតិ៍ ៥ កើត ខែមិគសិរ ឆ្នាំរោង
ឆស័ក ពុទ្ធសករាជ ២៥៦៨
ត្រូវនឹងថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៤
December 5, 2024

អត្ថបទទាក់ទង