ស្រុកកោះកុង ៖ កាលព្រឹកថ្ងៃអង្គារ ៣កើត ខែមិគសិរ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៤លោក អ៉ឹង បឺត ប្រធានការិយាល័យផែនការ និងគាំទ្រឃុំ-សង្កាត់ ស្រុកកោះកុង បានអញ្ជេីញចូលរួមពិនិត្យគម្រោងសាងសង់ផ្លូវបេតុងអាមេចំនួន ០៣ខ្សែប្រវែង ៤៤០ម៉ែត្រ ទទឹង ៥ម៉ែត្រ កម្រាស់ ០,១៥ម៉ែត្រ ដាក់លូមូលកាត់ផ្លូវទោល ១កន្លែង ស្ថិតនៅឃុំជ្រោយប្រស់ ស្រុកកោះកុង ខេត្តកោះកុង ប្រើប្រាស់មូលនិធិអភិវឌ្ឍឃុំ សម្រាប់ឆ្នាំ២០២៤
សមាសភាពចូលរួមមានមន្រ្តីបច្ចេកទេសខេត្ត មេឃុំជ្រោយប្រស់ គណៈកម្មការលទ្ធកម្មឃុំជ្រោយប្រស់ មេភូមិ និងក្រុមហ៊ុនទទួលការសាងសង់