ក្រុមប្រឹក្សាស្រុកកោះកុង បានបើកកិច្ចប្រជុំសាមញ្ញលើកទី០៦អាណត្ដិទី៤ ក្រោមការដឹកនាំដោយលោក ឯក ម៉ឹង ប្រធានក្រុមប្រឹក្សាស្រុកកោះកុង និងជាប្រធានអង្គប្រជុំ ដើម្បីពិនិត្យ និងអនុម័តលើរបាយការណ៍ប្រចាំខែវិច្ឆិកា ឆ្នាំ២០២៤ និងពនិត្យ អនុម័តលើកាងារមួយចំនួនទៀត ព្រមទាំងចូលរួមដោះស្រាយបញ្ហាប្រឈមមួយចំនួន និងលើកទិសដៅការងារបន្តសម្រាប់ខែបន្ទាប់ របស់រដ្ឋបាលស្រុកកោះកុង
សមាសភាពអញ្ជេីញចូលរួមមានលោក លោកស្រីសមាជិកក្រុមប្រឹក្សាស្រុក ឯកឧត្តម លោកជំទាវសមាជិកក្រុមប្រឹក្សាខេត្តកោះកុង គណៈអភិបាលស្រុក នាយក នាយករងរដ្ឋបាល អធិការ មេបញ្ជាការ នៃកងកម្លាំងទាំងបីប្រភេទ ប្រធាន អនុប្រធានការិយាល័យ អង្គភាព ចំណុះរដ្ឋបាលស្រុកកោះកុង រដ្ឋបាលឃុំទាំង៤ នៃស្រុកកោះកុង នៅសាលប្រជុំសាលាស្រុកកោះកុង។
របៀបវារៈ នៃកិច្ចប្រជុំមានដូចខាងក្រោម÷
១- មតិបើកកិច្ចប្រជុំរបស់ លោក ឯក ម៉ឹង ប្រធានអង្គប្រជុំ
២- ពិនិត្យកូរ៉ុមក្រុមប្រឹក្សាស្រុកចូលរួមកិច្ចប្រជុំ
៣- អនុម័តរបៀបវារៈ នៃកិច្ចប្រជុំ
៤- ឆ្លងពិនិត្យ និង អនុម័តលើសេចក្តីព្រាងកំណត់ហេតុកិច្ចប្រជុំសាមញ្ញលើកទី០៥ អាណត្តិទី៤ របស់ក្រុមប្រឹក្សាស្រុកកោះកុង
៥- ឆ្លងពិនិត្យ និងអនុម័តសេចក្តីព្រាងរបាយការណ៍ប្រចាំខែវិច្ឆិកា ឆ្នាំ២០២៤ របស់ រដ្ឋបាលស្រុកកោះកុង
៦- ពិនិត្យឆ្លងយោបល់ និងសម្រេច ជ្រើសរើសគម្រោងអទិភាព ចំនួន០១គម្រោង សម្រាប់អនុវត្ត ឆ្នាំ២០២៥
៧ - ឆ្លងពិនិត្យរបាយការណ៍ប្រចាំខែវិច្ឆិកា ឆ្នាំ២០២៤ របស់គណៈកម្មាធិការពិគ្រោះ យោបល់កិច្ចការស្ត្រី និងកុមារ របស់រដ្ឋបាលស្រុកកោះកុង
៨- បញ្ហាផ្សេងៗ
៩- ជម្រាបជូនព័ត៌មានអំពីកាលបរិច្ឆេទ និងទីកន្លែងនៃកិច្ចប្រជុំបន្ទាប់
១០- បូកសរុបលទ្ធផលកិច្ចប្រជុំ និងមតិបិទកិច្ចប្រជុំ របស់លោកប្រធានអង្គប្រជុំ
ថ្ងៃព្រហស្បតិ៍ ៥កើត ខែមិគសិរ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៤