លោក ថៅ សំអាត អនុប្រធានមន្ទីរព័ត៌មានខេត្តកោះកុង និងប្រធានការិយាល័យទាំង៥ ចូលរួមក្នុងវេទិកាសារព័ត៌មាន ប្រចាំឆ្នាំស្តីពីសមភាពយេនឌ័រ ក្រោមប្រធានបទ «តួនាទីរបស់អ្នកសារព័ត៌មានក្នុងការលើកកម្ពស់ សមភាពយេនឌ័រ និងទប់ស្កាត់អំពើហិង្សាលើស្ត្រី» តាមប្រព័ន្ធបញ្ជូនរូបភាព និងសំឡេង (Zoom) ក្នុងគោលបំណងលើកកម្ពស់ការយល់ដឹងពីតួនាទីភាគីពាក់ព័ន្ធនៃប្រព័ន្ធផ្សព្វផ្សាយ ក្នុងការលើកកម្ពស់ សមភាពយេនឌ័រ ទប់ស្កាត់អំពើហិង្សាលើស្ត្រីនិងក្មេងស្រី និងជំរុញការរាយការណ៍ព័ត៌មានអំពើហិង្សាលើស្ត្រី និងជនងាយរងគ្រោះប្រកបដោយវិជ្ជាជីវៈ។ ដោយមានអ្នកចូលរួមដោយផ្ទាល់នៅសណ្ឋាគារ Raffles Hotel Le Royal រាជធានីភ្នំពេញ និងមានអ្នកចូលរួមតំណាងមន្ទីរព័ត៌មានរាជធានី ខេត្តពាក់ព័ន្ធ(Zoom)