លោក ហាក់ ឡេង អភិបាលរង នៃគណៈអភិបាលខេត្ត តំណាងដ៏ខ្ពង់ខ្ពស់លោកជំទាវ អភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកោះកុង បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាស្ដីពីការរៀបចំផែនការការពារសន្តិសុខ និងសុវត្ថិភាពក្នុងពិធីបិទស្ទឹងសាងសង់ទំនប់វារីអគ្គិសនីស្ទឹងវាលថ្មកំបុត និងវារីអគ្គិសនីស្ទឹងឫស្សីជ្រុំកណ្តាល អានុភាព១៧០មេហ្គាវ៉ាត់ ផ្គួបគ្នានៅខេត្តកោះកុង។
បន្ទាប់ពីកិច្ចប្រជុំពិភាក្សាត្រូវបានបញ្ចប់លោក អភិបាលរងខេត្ត បានអញ្ជើញបន្តដឹកនាំចុះពិនិត្យដល់ទីតាំងសម្រាប់រៀបចំពិធីផ្ទាល់ដើម្បីពិនិត្យ និងរៀបចំផែនការការពារសន្តិសុខ សុវត្ថិភាពជូនថ្នាក់ដឹកនាំឱ្យបានល្អ៕
ថ្ងៃព្រហស្បតិ៍ ៥កើត ខែមិគសិរ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៤