រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

កម្មវិធីអប់រំផ្សព្វផ្សាយចំណេះដឹងស្តីពី មេរោគអេដស៍ ជំងឺអេដស៍ និងផលប៉ះពាល់នៃការប្រើប្រាស់ គ្រឿងញៀន ដល់មន្ត្រីរាជការ និងបុគ្គលិកកម្មករ នៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកោះកុង។

ខេត្តកោះកុង ៖ ព្រឹកថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៤ នៅមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកោះកុង បានរៀបចំកម្មវិធីអប់រំផ្សព្វផ្សាយចំណេះដឹងស្តីពីមេរោគអេដស៍ ជំងឺអេដស៍ និងផលប៉ះពាល់នៃការប្រើប្រាស់ គ្រឿងញៀន ជូនដល់មន្ត្រីរាជការ មន្ត្រីជាប់កិច្ចសន្យា និងកម្មករបម្រើការងារនៅការដ្ឋាន ក្រោមអធិបតីភាពឯកឧត្តម សេន ស៊ីហ៊ត់ រដ្ឋលេខាធិការ និងជាប្រធានគណៈកម្មាធិការប្រយុទ្ធនឹងជំងឺអេដស៍និងគ្រឿងញៀនក្រសួង និងឯកឧត្តម ម៉ា ស៊ុនហួត អនុរដ្ឋលេខាធិការ និងជាប្រធានលេខាធិការដ្ឋាននិងគ្រឿងញៀនក្រសួង កម្មវិធីនេះមានគោលបំណងផ្សព្វផ្សាយបញ្ជ្រាបការយល់ដឹងឱ្យបានទូលំទូលាយ នូវខ្លឹមសារជាមូលដ្ឋានចំណេះដឹងនានា ឲ្យដល់មន្ត្រីរាជការ បុគ្គលិក កម្មករ ដែលស្ថិតក្នុងក្របខណ្ឌរបស់ក្រសួងសាធារណការនិងដឹកជញ្ជូន និងក្រុមគ្រួសារ ឲ្យមានការកែប្រែអាកប្បកិរិយា ប្រកបដោយសីលធម៌ ក្នុងការប្រព្រឹត្តដែលទាក់ទងនឹងសកម្មភាពរួមភេទ ប្រកបដោយសុវត្ថិភាព និងមានការប្រុងប្រយ័ត្នខ្ពស់ ព្រមទាំងត្រូវយល់ដឹងច្បាស់លាស់ពីគុណប្រយោជន៍ នៃការប្រើប្រាស់ស្រោមអនាម័យ និងបំណិនជីវិតតាមមធ្យោបាយរៀងៗខ្លួន ព្រមទាំងត្រូវយល់ដឹងអំពីផលប៉ះពាល់នៃការប្រើប្រាស់គ្រឿងញៀន ដល់សេដ្ឋកិច្ចសង្គម និងគ្រួសារ និងរួមចំណែកក្នុងការលើកទឹកចិត្តដល់អ្នកញៀនគ្រឿងញៀន ឲ្យស្ម័គ្រចិត្តទៅទទួល យកការបន្សាបឈានដល់ការផ្តាច់ការប្រើប្រាស់គ្រឿងញៀនទាំងស្រុង។ ជាមួយគ្នានេះដែរ ក៏បានផ្សព្វផ្សាយនូវ បទបញ្ជាលេខ០១បប របស់រាជរដ្ឋាភិបាល ស្ដីពីការដាក់ចេញវិធានការម៉ឺងម៉ាត់ក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់នៅតាមក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ។

អត្ថបទទាក់ទង