លោកស្រី ឈី វ៉ា អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង លោក អ៊ូច ទូច ប្រធានមន្ទីរ និងលោក គង់ ចន្ទថុល្ល អនុប្រធានមន្ទីរធម្មការ និងសាសនាខេត្ត ព្រមទាំងមានការនិមន្តចូលរួម ពីព្រះលក្ខណ៍មុនី វង្ស ពិជ័យ ព្រះមេគណ គណ:ធម្មយុត្តខេត្តកោះកុង បានចូលរួមសិក្ខាសាលា ស្តីពី កិច្ចសន្ទនាអន្តរជំនឿសាសនា ដើម្បីសុខដុមនីយកម្មសាសនានៅកម្ពុជា ក្រោមប្រធានបទ "ការពង្រឹងភាពជាពលរដ្ឋល្អក្នុងសង្គម តាមរយ:សាសនមាគ៌ា" ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិត ចាយ បូរិន រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា ដោយមានការចូលរួមពី តំណាងរដ្ឋសភា ព្រឹទ្ធសភា ក្រសួង ស្ថាប័នពាក់ព័ន្ធ និងថ្នាក់ដឹកនាំនិកាយសាសនា នានាក្នុងប្រទេសកម្ពុជា ។
ថ្ងៃព្រហស្បតិ៍ ៥កើត ខែមិគសិរ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៤