រដ្ឋបាលឃុំភ្ញីមាស
………………………………………..
ក្រោមការចាត់តាំងរបស់ លោក ឡុញ សុផល មេឃុំភ្ញីមាស លោកស្រី ទិត ជាត្រា ជំទប់ទី១ លោកស្រី ប្រាក់ ភួង សមាជិកក្រុមប្រឹក្សាឃុំ មេភូមិភ្ញីមាស និងក្រុមទ្រទ្រង់សុខភាពភូមិភ្ញីមាស បានចុះផ្សព្វផ្សាយអំពីកញ្ចប់ផលប្រយោជន៍មូលនិធិសមធម៌ដល់ប្រជាពលរដ្ឋដែលមានប័ណ្ណសមធម៌ទៅប្រើប្រាស់សេវានៅមណ្ឌលសុខភាព និងមន្ទីរពេទ្យ និងអប់រំសុខភាពអនាម័យ ការផ្ដល់អាហារូបត្ថម្ភដល់ស្រ្តីមានផ្ទៃពោះ និងកុមារអាយុក្រោម២ឆ្នាំ ក្នុងនោះក៏បានណែនាំប្រជាពលរដ្ឋដែលមានប័ណ្ណសមធម៌មានអាយុ៦០ឆ្នាំឡើង ជនមានពិការភាព សិស្សានុសិស្សអោយមកធ្វើបច្ចុប្បន្នភាព និងចុះឈ្មោះក្នងកម្មវិធីជាតិជំនួយសង្គមកញ្ចប់គ្រួសារដើម្បីទទួលបានអត្ថប្រយោជន៍បន្ត នៅសាលាឃុំចាប់ថ្ងៃទី១ដល់ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៤ និងបានផ្ដល់ប័ណ្ណសមធម៌ប្រភេទថ្មីដល់ប្រជាពលរដ្ឋមាន(ក្រ១ចំនួន១ប័ណ្ណ)(ក្រ២ចំនួន៣០ប័ណ្ណ) ស្ថិតនៅភូមិភ្ញីមាស ឃុំភ្ញីមាស ស្រុកគិរីសាគរ ខេត្តកោះកុង។
…………………………………………
ថ្ងៃ ព្រហស្បតិ៍ ៥កើត ខែមិគសិរ ឆាំ្នរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៤