រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក ហាក់ ឡេង អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញ ជាអធិបតីពិធីបិទការប្រឡងប្រជែងអានអត្ថបទ ស្មូតកំណាព្យ និងតែងនិពន្ធ និងពិធីប្រគល់ប័ណ្ណសរសើដល់បេក្ខជនជ័យលាភីចំណាត់ថ្នាក់លេខ១ ថ្នាក់ខេត្ត

លោក ហាក់ ឡេង អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញ ជាអធិបតីពិធីបិទការប្រឡងប្រជែងអានអត្ថបទ ស្មូតកំណាព្យ និងតែងនិពន្ធ និងពិធីប្រគល់ប័ណ្ណសរសើដល់បេក្ខជនជ័យលាភីចំណាត់ថ្នាក់លេខ១ ថ្នាក់ខេត្ត។
ដើម្បីអបអរសាទរទិវារអំណានជាតិលើកទី១០ នាថ្ងៃ១១ ខែមីនា ឆ្នាំ២០២៥ ខាងមុខនេះ រដ្ឋបាលខេត្ត សហការជាមួយមន្ទីរអប់រំ យុវជន និងកីឡាខេត្ត បានរៀបចំកម្មពិធីប្រឡងប្រជែងអានអត្ថបទ ស្មូតកំណាព្យ និងតែងនិពន្ធ នេះឡើងដែលមានបេក្ខជន និងបេក្ខនារី ដែលជាសិស្សានុសិស្សមកពី៧ក្រុង ស្រុក ចំនួន២១នាក់ ស្រី១៧នាក់ បានចូលរួមប្រឡងប្រជែងអានអត្ថបទ ស្មូតកំណាព្យ និងតែងនិពន្ធ។ បន្ទាប់ពីចូលរួមប្រកួតប្រជែងយ៉ាង រយៈពេល២ថ្ងៃកន្លងមក គណៈកម្មការធ្វើការជ្រើសរើសបេក្ខជនជ័យលាភីចំណាត់ថ្នាក់លេខ១ មានដូចខាងក្រោម៖
-បេក្ខជនជ័យលាភីចំណាត់ថ្នាក់លេខ១ ផ្នែក «អានអត្ថបទ» បានទៅលើបេក្ខនារីឈ្មោះ កែវ វួចនៀ មកពីសាលាបឋមសិក្សាអណ្តូងទឹក ស្រុកបូទុមសាគរ
-បេក្ខជនជ័យលាភីចំណាត់ថ្នាក់លេខ១ ផ្នែក «ស្មូតកំណាព្យ» បានទៅលើបេក្ខនារីឈ្មោះ បូរិទ្ធ រស្មី មកពីសាលាវិទ្យាល័យ ហ៊ុន សែន ចាំយាម ស្រុកមណ្ឌលសីមា
-បេក្ខជនជ័យលាភីចំណាត់ថ្នាក់លេខ១ ផ្នែក «តែងនិពន្ធ» បានទៅលើកុមារាឈ្មោះ សើ សុខវី មកពីសាលាវិទ្យាល័យថ្មស ស្រុកបូទុមសាគរ៕
ថ្ងៃអង្គារ ៦រោច ខែមាឃ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៥ February 18, 2025

អត្ថបទទាក់ទង