ក្រោមការចង្អុលបង្ហាញពីលោកឧត្តមសេនីយ៍ទោ គង់ មនោ ស្នងការនគរបាលខេត្តកោះកុង ក្រុមការងារ ដឹកនាំដោយ លោកវរសេនីយ៍ទោ គឹម សោភ័ណ្ឌណូរ៉ា ស្នងការរង ទទួលដឹកនាំការិយាល័យកិច្ចការប៉ុស្តិ៍នគរបាលរដ្ឋបាល ចុះត្រួតពិនិត្យ និងពង្រឹងប្រសិទ្ធភាព ប៉ុស្តិ៍នគរបាលរដ្ឋបាលចំនួន ៣ឃុំ នៃអធិការដ្ឋាននគរបាលស្រុកកោះកុង ក្នុងនោះមាន :
-ប៉ុស្តិ៍តាតៃក្រោម
-ប៉ុស្តិ៍ត្រពាំងរូង
-ប៉ុស្តិ៍ជ្រោយប្រស់
ក្រោយត្រួតពិនិត្យរួច ក្រុមការងារការិយាល័យជំនាញ បានបំពេញបន្ថែមចំណុចខ្វះខាតមួយចំនួន ដល់នគរបាលប៉ុស្តិ៍រដ្ឋបាល ដើម្បីអនុវត្តតួនាទី ភារកិច្ចរបស់ខ្លួនឲ្យមានប្រសិទ្ធភាពខ្ពស់។
ថ្ងៃអង្គារ ៣កើត ខែមិគសិរ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៤