រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

មន្ទីរពេទ្យបង្អែកខេត្តកោះកុង ចូលរួមធ្វើបទបង្ហាញដំណាក់កាលចុងក្រោយ (Final) ក្នុងការប្រឡងប្រណាំងអង្គភាពផ្ដល់សេវាសាធារណៈគំរូវិស័យអប់រំ និងវិស័យសុខាភិបាល ឆ្នាំ២០២៤។

ថ្ងៃពុធ ៨កើត ខែមាឃ ឆ្នាំរោង
ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៥។

នៅព្រឹកថ្ងៃពុធ ៨កើត ខែមាឃ ឆ្នាំរោង
ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៥
លោកវេជ្ជបណ្ឌិត ហៃ ឡៃសុន ប្រធានមន្ទីរពេទ្យបង្អែកខេត្តកោះកុង និងសហការីបានចូលរួមធ្វើបទបង្ហាញដំណាក់កាលចុងក្រោយ (Final) ក្នុងការប្រឡងប្រណាំងអង្គភាពផ្ដល់សេវាសាធារណៈគំរូវិស័យអប់រំ និងវិស័យសុខាភិបាល ឆ្នាំ២០២៤ នៅចំពោះមុខគណៈកម្មការបច្ចេកទេសអន្តរក្រសួង នៃគណៈកម្មការវាយតម្លៃអង្គភាពផ្ដល់សេវាសាធារណៈថ្នាក់ជាតិ (គ.វ.ជ.) ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្ដម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ ។ មន្ទីរពេទ្យបង្អែកខេត្តកោះកុងជាមន្ទីរពេទ្យមួយក្នុងចំណោមមន្ទីរពេទ្យផ្ដល់សេវាសំណុំសកម្មភាពបង្គ្រប់កំរិត២ (CPA2) ទាំង៥ ដែលល្អជាងគេ ដែលត្រូវបានគណៈកម្មការបច្ចេកទេសអន្តរក្រសួង នៃគណៈកម្មការវាយតម្លៃអង្គភាពផ្ដល់សេវាសាធារណៈថ្នាក់ជាតិ (គ.វ.ជ.) បានវាយតម្លៃយ៉ាងសុក្រឹត និងបានសម្រេចជ្រើសរើសកាលពីដំណាក់កាលមុន មុននឹងឈានដល់ការប្រឡងប្រណាំងនៅដំណាក់កាលចុងក្រោយនាថ្ងៃនេះ។

អត្ថបទទាក់ទង