លោក ង៉ែត ឡឹង ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្ត បានដឹកនាំកិច្ចប្រជុំស្តីពី៖ ការរៀបចំប្រឡងប្រជែង អបអរសាទរ ទិវាជាតិអំណានលើកទី១០
(១១ មីនា ២០២៥) បានកំណត់ធ្វើជាពីរដំណាក់កាល និងយក ៣វិញ្ញាសាគឺ៖
(1)អានអត្ថបទ
(2)ស្មូតកំណាព្យ
(3)តែងនិពន្ធ ។
*ដំណាក់កាលទី១:
រៀបចំប្រឡងប្រជែងថ្នាក់ខេត្ត នៅថ្ងៃទី១៧-១៨ កុម្ភៈ ២០២៥ ដើម្បីជ្រើសរើសជ័យលាភីលេខ១ ទាំង៣វិញ្ញាសា បញ្ជូនបញ្ជីឈ្មោះទៅក្រសួងអប់រំ យុវជន និងកីឡា ចូលរួមប្រឡងប្រជែងថ្នាក់ជាតិបន្ត ទទួលពានរង្វាន់ "សម្តេចតេជោ ហ៊ុន សែន"។
*ដំណាក់កាលទី២:
រៀបចំសេចក្តីជូនដំណឹងដល់មហាជន ដើម្បីចុះឈ្មោះជាបេក្ខភាពចូលរួមប្រឡងប្រជែង នៅថ្ងៃទី១១ មីនា ២០២៥ ជ្រើសរើសជ័យលាភីលេខ១;២ និង៣ ទទួលរង្វាន់ពីរដ្ឋបាលខេត្តកោះកុង។ សម្រាប់លើកកម្ពស់ដល់វិសាលភាពការអប់រំ តម្លៃពលរដ្ឋខ្មែរ និងវប្បធម៍ខ្មែរ ស្របតាមគោលការណ៍របស់ក្រសូងអប់រំ យុវជន និងកីឡា សម្រាប់ខេត្តកោះកុង។
ថ្ងៃអង្គារ ៧កើត ខែមាឃ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨
ត្រូវនឹងថ្ងៃទី៤ ខែកុម្ភៈឆ្នាំ២០២៥
អត្ថបទដោយ៖ ឡុច ភារុន







