លោក ឈេង សុវណ្ណដា អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានដឹកនាំកិច្ចប្រជុំក្រុមការងារថ្នាក់ខេត្ត ស្រុក ដើម្បីពិភាក្សា ពិនិត្យ និងសិក្សាទីតាំងដី ០១កន្លែង ដែលស្នើសូមចុះបញ្ជីដីធ្វើវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ដែលស្ថិតនៅភូមិចាំយាម ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង ។
កិច្ចប្រជុំនោះធ្វើឡើងនៅសាលប្រជុំសាលាស្រុកមណ្ឌលសីមា។
ថ្ងៃចន្ទ ៦កើត ខែមាឃ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ត្រូវនឹងថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២៥
វេលាម៉ោង៨:៣០នាទីព្រឹក











