លោកស្រី អ៉ី នារីនេត អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញដឹកនាំកិច្ចប្រជុំ និងចុះសិក្សា រៀបចំទីតាំងសាងសង់ស្ថានីយជញ្ជឹងអចល័តថ្មី នៅភូមិអូរជ្រៅ ឃុំបឹងព្រាវ ស្រុកស្រែអំបិល ខេត្តកោះកុង។
សូមបញ្ជាក់ថា ដោយសារទីតាំងត្រូវសាងសង់ស្ថានីយ៍ជញ្ជាំងអចល័ត លើកំណាត់ផ្លូវជាតិលេខ៤៨ ត្រង់គីឡូម៉ែត្រ លេខ១៣៧+៩៥០ ស្ថិតនៅភូមិបឹងឃុនឆាង សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ស្ថិតនៅជិតនិងទីតាំង ត្រូវសាងសង់ស្ថានីយ៍ជញ្ជីងអចល័ត លើកំណាត់ផ្លូវជាតិលេខ១០ ត្រង់ចំណុចគីឡូម៉ែត្រលេខ១៩៥+៩៨០ ដល់១៩៦+៣៤០ ដោយទីតាំងទាំងពីរនេះស្ថិតនៅក្នុងភូមិ សង្កាត់តែមួយ ដូច្នេះតម្រូវឱ្យមន្ទីរ ត្រូវចុះសិក្សា រៀបចំទីតាំងថ្មី សាងសង់ស្ថានីយ៍ជញ្ជីងអចល័ត សម្រាប់ថ្លឹងរថយន្តផ្ទុកលើសទម្ងន់កម្រិតកំណត់ លើកំណាត់ ផ្លូវជាតិលេខ៤៨ គីឡូម៉ែត្រលេខ២+៩០០ ដល់ ៣+១០០ ស្ថិតនៅភូមិអូរជ្រៅ ឃុំបឹងព្រាវ ស្រុកស្រែអំបិល ខេត្តកោះកុងវិញ។
ថ្ងៃចន្ទ ៦កើត ខែមាឃ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៥ February 3, 2025








































