/ / /

សាខាកាកបាទក្រហមកម្ពុជាខេត្តកោះកុង ទទួលថវិកាសមាជិកភាពប្រចាំឆ្នាំ២០២៤ចំនួន ៣,៧៧៤,០០០រៀល ពីស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តកោះកុង

សាខា កក្រក ខេត្តកោះកុង៖ នៅទីស្នាក់ការសាខារសៀលថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៥ លោកជំទាវ មិថុនា ភូថង ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកោះកុង បានចាត់ឱ្យ លោក ឈួន យ៉ាដា នាយកប្រតិបត្តិសាខា និងក្រុមប្រតិបត្តិ អញ្ជើញស្វាគមន៍ និងទទួលថវិកាសមាជិកភាពឆ្នាំ២០២២ របស់ស្នងការដ្ឋាននគរបាលខេត្តកោះកុង ចំនួន ៣,៧៧៤,០០០រៀល (បីលាន ប្រាំពីរយចិតសិបបួនពាន់រៀលគត់) ។
ក្នុងឱកាសនោះដែរ ឧត្តមសេនីយ៍ត្រី មីន រស្មី ស្នងការរងនៃស្នងការដ្ឋាននគរបាលខេត្តកោះកុង និងក្រុមការងារតំណាងឱ្យឧត្តមសេនីយ៍ទោ គង់ មនោ ស្នងការ នៃស្នងការដ្ឋាននគរបាល ខេត្តកោះកុង បានសម្តែងចំណាប់អារម្មណ៍ថា ដោយពិនិត្យឃើញអំពីការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចកិត្តិព្រឹទ្ធបណិ្ឌត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា និងដោយទទួលបានការអំពាវនាវពីលោកជំទាវ មិថុនា ភូថង ប្រធានគណៈកម្មាធិការសាខា ឯកឧត្តម ប៊ុន លើត ប្រធានកិត្តិយសាខា និងគណៈកម្មាធិការសាខាទាំងអស់ ថ្នាក់ដឹកនាំអង្គភាពរបស់លោក ព្រមទាំងមន្ត្រីបុគ្គលិកក្រោមឱវាទ បានស្ម័គ្រចិត្តគាំទ្រដល់ចលនាកាកបាទក្រហម និងចូលរួមបង់ថវិកាសមាជិកភាពជូនដល់សាខាកាកបាទក្រហមកម្ពុជាខេត្តជារៀងរាល់ឆ្នាំ ។

ជាការឆ្លើយតបលោក ឈួន យ៉ាដា នាយកប្រតិបត្តិសាខាកាកបាទក្រហមកម្ពុជាខេត្តកោះកុង មានប្រសាសន៍ថាការផ្តល់ជូនថវិកាសមាជិកភាព គឺជាការរួមចំណែកជាមួយវិស័យមនុស្សធម៌ ដែលបានបំពេញបេសកកម្មមនុស្សធម៌ប្រកបដោយប្រសិទ្ធភាពខ្ពស់ក្នុងការត្រៀមបង្ការ និងឆ្លើយតបគ្រួសាររងគ្រោះ គ្រួសារងាយរងគ្រោះផ្សេងៗ ក៏ដូចជាគ្រោះអគ្គីភ័យ ខ្យល់ព្យុះ ខ្យល់កន្ត្រាក់ ទឹកជំនន់ និងគ្រោះមហន្តរាយធម្មជាតិនានា ដែលទាំងនេះគឺជាវប្បធម៌ចែករំលែករបស់លោក ចំពោះជនងាយរងគ្រោះគ្រប់ប្រភេទ និងជាការបង្ហាញឲ្យឃើញពីការសាមគ្គីភាព ក្នុងការចូលរួមចែករំលែកអំពី សុខទុក្ខរបស់ប្រជាពលរដ្ឋ ក៏ការផ្តល់ជាអំណោយមនុស្សធម៌តាមរយៈកាកបាទក្រហមកម្ពុជា។

សាខាកាកបាទក្រហមកម្ពុជាខេត្តកោះកុង សន្យាថានឹងប្រើប្រាស់ថវិកាសមាជិកភាពនេះអោយសមស្របទៅតាមគោលការណ៍គ្រឹះទាំង៧ របស់កាកបាទក្រហមកម្ពុជា ។

អត្ថបទផ្សេងទៀត

  • ហេង គីមឆន/
    17/11/2025

    លោកជំទាវ ឈី វ៉ា អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញទទួលការឧបត្ថម្ភ អង្ករ ចំនួន ១០តោន ពីអ្នកឧកញ៉ា សួរ វីរៈ អគ្គនាយកក្រុមហ៊ុន វិរៈ ប៊ុនថាំ អ៊ិចប្រេស សម្រាប់ចែក ជូនដល់កងកម្លាំងជួរមុខ ដែលកំពុងឈរជើង នៅក្នុងភូមិសាស្ត្រខេត្តកោះកុង

  • ហេង គីមឆន/
    17/11/2025

    លោកជំទាវ ឈី វ៉ា អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញអមដំណើរ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងការពារជាតិ ក្នុងដំណើរចុះពិនិត្យវឌ្ឍនភាព នៃការសាងសង់ស្តូបអនុស្សាវរីយ៍នយោបាយឈ្នះ ឈ្នះ កោះកុង

  • ហេង គីមឆន/
    17/11/2025

    លោក ហាក់ ឡេង អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញ ចូលរួមក្នុងកិច្ចប្រជុំ ប្រកាសសមាសភាព ក្រុមប្រតិបត្តិការជំនាញក្រុមទី២ នៃគណៈបញ្ជាការដឹកនាំស្រាវជ្រាវ ស៊ើអង្កេត និងបង្ក្រាបបទល្មើសគ្រប់ប្រភេទ

  • ហេង គីមឆន/
    17/11/2025

    លោកជំទាវ ឈី វ៉ា អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញអមដំណើរ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងការពារជាតិ ក្នុងពិធីសំណេះសំណាលសួរសុខទុក្ខ និងប្រគល់អំណោយ ជូនដល់អង្គភាពកងកម្លាំងប្រដាប់អាវុធ ដែលឈរជើងប្រចាំការពារ នៅតាមខ្សែបន្ទាត់ ក្នុងភូមិសាស្ត្រខេត្តកោះកុង

  • ហេង គីមឆន/
    17/11/2025

    លោក គិត សុផា អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញដឹកនាំកិច្ចប្រជុំ ស្តីពីស្ថានភាពផ្លូវជាតិលេខ ៤៨-៥(វិថីសាយភូថង) ដែលមានទីតាំងស្ថិតនៅ ស្រុកបូទុមសាគរ ស្រុកគិរីសាគរ និងផ្លូវខេត្តលេខ ១៤៨៥អា ដែលមានទីតាំងស្ថិតនៅ ស្រុកបូទុមសាគរ ខេត្តកោះកុង

  • រដ្ឋបាលស្រុកស្រែអំបិល/
    17/11/2025

    លោក ជា ច័ន្ទកញ្ញា សមាជិកអចិន្រ្តៃយ៍សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តកោះកុង លោកស្រី អ៊ុន មករា ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាស្រុកស្រែអំបិល ដឹកនាំ សមាជិក សមាជិកាសហភាពសហព័ន្ធយុវជនកម្ពុជាស្រុក ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ឃុំទាំង ៦នៃស្រុក ចូលរួមពិធីសំណេះសំណាលជាមួយសមាជិក សមាជិកា សហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តកោះកុង ក្រោមអធិបតីភាពដ៍ខ្ពង់ខ្ពស់ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា