លោកស្រី នាក់ សង អនុប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តកោះកុង រួមជាមួយក្រុមការងារមន្ទីរសុខាភិបាលខេត្ត ការិយាល័យគ្រប់គ្រងជំងឺឆ្លងនៃមន្ទីរមន្ទីរសុខាភិបាល ការិយាល័យ សុខភាពសិក្សានៃមន្ទីរអប់រំ និងការិយាល័យអប់រំ យុវជន និងកីឡាក្រុងខេមរភូមិន្ទ បានចុះអង្កេតដំណើរការបន្ទប់សុខភាព និងលើកកម្ពស់កម្មវិធីសុខភាពអ្នកសិក្សា និងបុគ្គលិកអប់រំ នៅសាលាបឋមសិក្សា ទីរួមខេត្ត អនុវិទ្យាល័យដងទង់ និងសាលាបឋមសិក្សារស្មីសាមគ្គី ព្រមទាំងបានប្រគល់ឃីតទុកជាអនុស្សាវរីយ៍ជូនដល់សាលាទាំងបីផងដែរ។
ថ្ងៃសៅរ៍ ៤កើត ខែមាឃ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨
ត្រូវនឹងថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៥
អត្ថបទដោយ៖ ឡុច ភារុន




