រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

គណៈកម្មការបច្ចេកទេស និងលើកកម្ពស់គុណភាព សុវត្ថិភាពមន្ទីរពេទ្យបង្អែកខេត្តកោះកុង បានរៀបចំកិច្ចប្រជុំប្រចាំខែ មករា ឆ្នាំ២០២៥ ។

នៅរសៀលថ្ងៃព្រហស្បតិ៍ ២កើត ខែមាឃ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៥ គណៈកម្មការបច្ចេកទេស និងលើកកម្ពស់គុណភាព សុវត្ថិភាពមន្ទីរពេទ្យបង្អែកខេត្តកោះកុង បានរៀបចំកិច្ចប្រជុំប្រចាំខែមករា ឆ្នាំ២០២៥ ដែលដឹកនាំកិច្ចប្រជុំដោយលោកវេជ្ជបណ្ឌិត ពិន សេរីវឌ្ឍនៈ ប្រធានគណៈកម្មការបច្ចេកទេស និងលើកកម្ពស់គុណភាព សុវត្ថិភាពមន្ទីរពេទ្យ និងជាអនុប្រធានមន្ទីរពេទ្យ និងមានវត្តមានអញ្ជើញចូលរួមពីសមាជិក សមាជិការនៃគណៈកម្មការ។
កិច្ចប្រជុំនេះមានគោលបំណងពិភាគ្សាគ្នាស្វែងរកបញ្ហានានាទាក់ទងនឹងបច្ចេកទេសនៃការថែទាំ ព្យាបាលនៅតាមបណ្តាផ្នែកនីមួយៗ និងយកមកពិភាក្សាលម្អិត រកឫសគល់នៃបញ្ហា និងស្វែងរកដំណោះស្រាយសមស្រប ដើម្បីធ្វើយ៉ាងណាឱ្យការផ្តល់សេវាសុខភាពជូនប្រជាជន កាន់តែប្រសើរឡើងប្រកបដោយសុវត្ថិភាព គុណភាព និងប្រសិទ្ធភាព ។

អត្ថបទទាក់ទង