លោកស្រី នាក់ សង អនុប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តកោះកុង បានដឹកនាំក្រុមការងារការិយាល័យសុខភាពសិក្សា ចូលរួមសិក្ខាសាលាបិទគម្រោងសាកល្បងស្តីពី សុខភាពបន្តពូជ សុខភាពផ្លូវភេទ យុវវ័យក្នុងនិងក្រៅសាលា នៅក្នុងស្រុកគោលដៅចំនួនពីរ គឺស្រុកបូទុមសាគរ ស្រុកមណ្ឌលសីមាខេត្តកោះកុង ដែលអនុវត្តដោយមន្ទីរអប់រំ មន្ទីរសុខាភិបាល មានសិក្ខាកាមចូលរួមមកពី ស្រុកមណ្ឌលសីមា ស្រុកបុទុមសាគរនិងស្រុកប្រតិបត្តិស្មាច់មានជ័យ ស្រុកប្រតិបត្តិបូទុមសាគរ និងមណ្ឌលសុខភាព ប៉ុស្តិ៍សុខភាពក្នុងស្រុកប្រតិបត្តិទាំង២ នៅសាលប្រជុំមន្ទីរអប់រំ គាំទ្រដោយអង្គការសកម្មភាពដៃគូសម្រាប់អភិវឌ្ឌន៍ (PFDA)។
ថ្ងៃសុក្រ ១៤រោច ខែកត្តិក ឆ្នាំរោង ឆស័ក ព.ស២៥៦៨ ត្រូវនឹងថ្ងៃទី ២៩ វិច្ឆិកា ឆ្នាំ ២០២៤
អត្ថបទដោយ៖ ឡុច ភារុន