លោក ហាក់ ឡេង អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង និងជាប្រធានលេខាធិការដ្ឋានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត បានអញ្ជើញដឹកនាំកិច្ចប្រជុំ ដើម្បីពិនិត្យសេចក្តីព្រាងរបាយការណ៍ លទ្ធផលការងារគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តប្រចាំខែវិច្ឆិកា និងទិសដៅការងារសម្រាប់ខែធ្នូ ឆ្នាំ២០២៤។
ជាលទ្ធផល ដោយមានការចូលរួមយោបល់យ៉ាងផុលផុសពី តំណាងកងកម្លាំងប្រដាប់អាវុធ តំណាងមន្ទីរ អង្គភាពពាក់ព័ន្ធ និងរដ្ឋបាលក្រុង បានពិនិត្យ ផ្តល់យោបល់ និងកែសម្រួលខ្លឹមសារនៃរបាយការណ៍បានយ៉ាងល្អប្រសើរ៕
ថ្ងៃសុក្រ ១៤រោច ខែកត្តិក ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៤