រដ្ឋបាលក្រុងខេមរភូមិន្ទ បានរៀបចំកិច្ចប្រជុំសាមញ្ញលើកទី៦ អាណត្តិទី៤ របស់ក្រុមប្រឹក្សាក្រុង ក្រោមអធិបតីភាព លោក ប្រាក់ វិចិត្រ ប្រធានក្រុមប្រឹក្សាក្រុង។
កិច្ចប្រជុំនេះដំណេីការតាមរបៀបវារៈដូចខាងក្រោម៖
១/ ពិនិត្យ ពិភាក្សា និងអនុម័ត សេចក្តីព្រាងកំណត់ហេតុ នៃកិច្ចប្រជុំសាមញ្ញលើកទី៦ អាណត្តិទី៤ របស់ក្រុមប្រឹក្សាក្រុង ។
២/ ពិនិត្យ ពិភាក្សា និងអនុម័ត សេចក្តីព្រាងរបាយការណ៍ប្រចាំខែវិច្ឆិកា ឆ្នាំ២០២៤ របស់រដ្ឋបាលក្រុង។
៣/ ពិនិត្យ ពិភាក្សា និងអនុម័ត សេចក្តីព្រាងរបាយការណ៏ ស្តីពីវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាក្រុងខេមរភូមិន្ទ អាណត្តិទី៤ ឆ្នាំ២០២៤។
៤/ពិនិត្យ ពិភក្សា និងអនុម័ត សេចក្តីព្រាងគម្រោងចំណូល និងចំណាយថវិកាសម្រាប់ឆ្នាំ២០២៥ របស់រដ្ឋបាលក្រុង
៥/ ពិនិត្យ ពិភាក្សា និងអនុម័ត សេចក្តីព្រាងតារាងបែងចែកប្រាក់រង្វាន់ ប្រចាំខែវិចិ្ឆកា ឆ្នាំ២០២៤ របស់ រដ្ឋបាលក្រុង។
៦/ បញ្ហាផ្សេងៗ។
កិច្ចប្រជុំនេះបានរៀបចំឡេីងនៅសាលប្រជុំសាលាក្រុងខេមរភូមិន្ទ ។
វេលាម៉ោង ៨:០០នាទីព្រឹក ថ្ងៃសុក្រ ១៤រោច ខែកក្តិក ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៤
November 29, 2024
#ប្រភពពីរដ្ឋបាលក្រុងខេមរភូមិន្ទ#