ថ្ងៃសុក្រ ១១រោច ខែបុស្ស ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៥
លោក ម៉េង តិច អនុប្រធានមន្ទីរបរិស្ថានខេត្តកោះកុង បានដឹកនាំមន្ត្រីតំបន់ប្រើប្រាស់ច្រើនយ៉ាងដងពែង ចូលរួមប្រជុំជាមួយអង្គការ IUCN និងក្រុមការងារនាយកដ្ឋានអភិរក្សតំបន់ឆ្នេរ និងសមុទ្រនៃក្រសួងបរិស្ថាន ស្តីពីសក្តានុពលធនធានធម្មជាតិក្នុងតំបន់ប្រើប្រាស់ច្រើនយ៉ាងដងពែង ហើយមានការអញ្ជើញចូលរួមពីគណៈកម្មការសហគមន៍តំបន់ការពារធម្មជាតិព្រាំងចំការក្រោម ។




