ថ្ងៃសុក្រ ១១រោច ខែបុស្ស ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៥
លោក វ៉េត សុនីម អនុប្រធានមន្ទីរ បានដឹកនាំការិយាល័យជំនាញទាំង៧ និងមន្ត្រីជាប់កិច្ចសន្យានៃមន្ទីរបរិស្ថាន ចូលរួមវគ្គបណ្តុះបណ្តាលស្តីពី «ការរៀបចំផែនការដើម្បីប្រសិទ្ធភាពការងារសមស្របតាមបច្ចេកវិទ្យាAI» តាមរយៈប្រព័ន្ធអនឡាយ (Zoom meeting) នៅសាលប្រជុំមន្ទីរបរិស្ថាន ។ កិច្ចប្រជុំនេះមានការសហការជាមួយពីក្រសួងបរិស្ថាននិងក្រុមហ៊ុន REAN AI ។




