រដ្ឋបាលឃុំភ្ញីមាស
……………………………………………
ក្រោមការចាត់តាំងរបស់លោក ឡុញ សុផល មេឃុំភ្ញីមាស លោកស្រី ប្រាក់ ភួង សមាជិកក្រុមប្រឹក្សាឃុំ បានដឹកនាំ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល មេភូមិតានី អនុភូមិភ្ញីមាស និងសមាជិកភូមិកៀនក្រឡាញ់ ចុះអប់រំ និងណែនាំដល់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានអំពីសណ្ដាប់ធ្នាប់សាធារណ: ហាមដុតផាវ កាំជ្រួចគ្រប់ប្រភេទ ប្រុងប្រយ័ត្ន ចំពោះភ្លើងទៀង ធូប ភ្លើងចង្ក្រាន អនាម័យ បរិស្ថាន និងអគ្គិភ័យ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំប្រពៃណីជនជាតិចិន ខាងមុខ ស្ថិតនៅភូមិទាំងបី ក្នុងឃុំភ្ញីមាស ស្រុកគិរីសាគរ ខេត្តកោះកុង។
……………………………………….
ថ្ងៃសុក្រ ១១រោច ខែបុស្ស ឆ្នាំរោង
ឆស័ក ពុទ្ធសករាជ ២៥៦៨
ត្រូវនឹងថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៥
January 24. 2025



