រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក ឈួន យ៉ាដា នាយកប្រតិបត្តិសាខា អញ្ជើចុះសួរសុខទុក្ខពីសុខភាព លោក ហេង ទួង អតីតសមាជិក្រុមប្រឹក្សាខេត្ត នៅគេហដ្ឋាន

សាខា កក្រក ខេត្តកោះកុង៖ នៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៥ លោកជំទាវ មិថុនា ភូថង ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តកោះកុង បានចាត់ឱ្យ លោក ឈួន យ៉ាដា នាយកប្រតិបត្តិសាខា បានដឹកនាំក្រុមប្រតិបត្តិសាខា អញ្ជើចុះសួរសុខទុក្ខលោក ហេង ទួង អតីតសមាជិក្រុមប្រឹក្សាខេត្ត កំពុងសម្រាកនៅគេហដ្ឋានរបស់ឯកឧត្តម។

ក្នុងឱកាសនេះលោកនាយកប្រតិបត្តិសាខា និងក្រុមការងារ បានសម្តែងនូវការគោរព និងបាន ពាំនាំនូវប្រសាសន៍ផ្តាំ ផ្ញើសួរសុខទុក្ខ នឹករលឹកចំពោះលោក ហេង ទួង ពីសំណាក់លោកជំទាវ មិថុនា ភូថង ប្រធានគណៈកម្មាធិការសាខា ឯកឧត្តម ប៊ុន លើត ប្រធានកិត្តិយសសាខា ពិសេសសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលលោកជាឥស្សរជន បានលះបង់កម្លាំងកាយកម្លាំងចិត្តក្នុង បុព្វហេតុ ការងារមនុស្សធម៌ ជាតិមាតុភូមិរាប់មិនអស់។

គណៈកិត្តិយស គណៈកម្មាធិការសាខា សូមគោរពជូនពរ លោក សូមមានសុខភាពល្អ ឆាប់ជាពីជំងឺរោគាព្យាធិទាំងឡាយ ទាំងពួងជន្មាយុយឺនយូរ ដើម្បីជាម្លប់ដ៏ត្រជាក់ដល់កូនចៅ ព្រមទាំងជួបប្រទះតែសេច ក្តីសុខសេចក្តីចម្រើនតរៀងទៅ។

អត្ថបទទាក់ទង